Category Archives: កិច្ចការស្រាវជ្រាវ

ការទទួលសខុសត្រូវក្នុង និងក្រៅកិច្ចសន្យា

ការទទួលខុសត្រូវក្នុងកិច្ចសន្យា និងក្រៅកិច្ចសន្យា សេចក្តីផ្តើម កាតព្វកិច្ច គឺជាទំនាក់ទំនងគតិយុត្តដែលចង់បុគ្គលពិរនាក់ដោយអោយបុគ្គលម្នាក់មានករណី កិច្ចមួយចំនួនចំពោះបុគ្គ លម្នាក់ទៀត ហើយកាតព្វកិច្ចនេះកើតចេញពីប្រភពពិរយ៉ាងគឺៈកាតព្វ កិច្ចកើតចេញពីឆន្ទៈរបស់គូរភាគី និងកាតព្វកិច្ចកើតពី ការកំណត់ដោយច្បាប់។ ក្នុងដំណាក់កាលអនុវត្តកិច្ចសន្យា ភាគីទាំងសង្ខាងត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនរៀងៗ ខ្លួនដោយសុចរិត្ត និងស្មោះ ត្រង់ស្របតាមខ្លឹមសារនៃកិច្ចសន្យា ហើយកាលណាគូរភាគីបាន បំពេញកាតព្វកិច្ចចប់សព្វគ្រប់នោះធ្វើអោយកាតព្វកិច្ចត្រូវបាន រលត់។ ប្រសិនបើភាគីម្ខាង មិនបានអនុវត្តកាតប្វកិច្ចទេ ភាគីនោះត្រូវទទួលខុសត្រូវចំពោះភាគីម្ខាងទៀតហើយការទទួល ខុស ត្រូវមានពីប្រភេទគឺ (I) និង (II)។   តើមានវិធីសង្រ្គោះអ្វីខ្លះចំពោះការបំពានលើកិច្ចសន្យា? I.ការទទួលខុសត្រូវក្នុងកិច្ចសន្យា ក.ការបង្កើតកិច្ចសន្យា ១.សំណើ សំណើគឺជាការបង្ហាញឆន្ទៈជាឯកតោភាគី ដើម្បីសុំបង្កើតកិច្ចសន្យាដែលភ្ជាប់មកជាមួយ នូវចំណងគតិយុត្ត ក្នុងករណី ដែលភាគីម្ខាងទៀតបានផ្តល់ស្វីការតមចំពោះសំនើរនោះ។ សំណើរអាចធ្វើឡើងដោយមានកំណត់អំលុងពេល ឬគ្មានកំណត់ អំលុពេលសម្រាប់ស្វីការបាន។ … Continue reading

បានផ្សាយ​ក្នុង កិច្ចការស្រាវជ្រាវ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សមូហភាពដែនដី

 ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សមូហភាពដែនដី សេចក្តីផ្តើម           ជាដំបូងគប្បីយល់ពាក្យមួយគន្លឹះចំនួនជាមុនសិន៖ ការគ្រប់គ្រងមានន័យថា ការចាត់ចែង ប្រើប្រាស់ ថែរក្សា ឯទ្រព្យសម្បត្តិ គឺជាធនធានផ្សេងៗ ជាថវិកា និងសម្ភារៈជាដើម ហើយសមូហ ភាពដែនដីគឺជា ដែនដីទាំងឡាយនៅថ្នាក់ក្រោមជាតិ ដែលមានជានីតិបុគ្គលមានអំណាចវិមជ្ឈ ការផង និងវិសហមជ្ឈការផង បានដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ ដូច្នេះក្នុងទី នេះយើងនិងផ្តោតសំខាន់ទៅលើខ្លឹមសារពីរចំណុច ដែលនិងលើកមកនិយាយនៅផ្នែកខាងក្រោម នោះគឺសមូហភាពដែនដីវិមជ្ឈការ ឃុំ សង្កាត់ និងសមូហភាពដែនដីវិសហមជ្ឈការ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ១.ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ឃុំ សង្កាត់ ឃុំ … Continue reading

បានផ្សាយ​ក្នុង កិច្ចការស្រាវជ្រាវ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

កុបកម្ម

កុបកម្ម គឺជាអំពើហិង្សាជាសមូហភាពដែលអាចនាំអោយមានគ្រោះថ្នាក់ដល់ស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា​ ឬនាំអោយមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។ ១-ធាតុផ្សំនីត្យានុកូល -បទល្មើសកុបកម្ម  មានចែងនិងផ្តន្ទាទោសតាមមាត្រា ៤៥៧ នៃក្រមព្រហ្មទណ្ឌ -ស្ថានទម្ងន់ទោសនៃកុបកម្ម មានចែងនិងផ្តន្ទាទោសតាមមាត្រា ៤៥៨ នៃក្រមព្រហ្មទណ្ឌ -បទដឹកនាំកុបកម្ម មានចែងនិងផ្តន្ទាទោសតាមមាត្រា ៤៥៩ នៃក្រមព្រហ្មទណ្ឌ ២-ធាតុផ្សំសម្ភារ: ដែលអាចចាត់ទុកជាធាតុផ្សំសន្យានុម័តបាន លុះត្រាតែគេរកឃើញនូវសមាសធាតុដូច ខាងក្រោមដែលបញ្ជាក់ថា កុបករបានប្រព្រឹត្តនូវកុបកម្មមែនគឺ៖ អំពើកុបកម្ម        ១-ដោយសាងសង់គ្រឿងរារាំងផ្លូវ គ្រឿងការពារ ឬដោយធ្វើការងារ ដែលមានគោលបំណង រារាំងសកម្មភាពកម្លាំងសាធារណៈ។ ២-ដោយកាន់កាប់អគារ ឬឋបនីយភណ្ឌដោយកម្លាំង ឬដោយកលល្បិច។ ៣-ដោយបំផ្លិចបំផ្លាញអគារ ឬឋបនីយភណ្ឌ។ ៤-ដោយរ៉ាប់រងការដឹកជញ្ជូន ឬការផ្គត់ផ្គង់ព័ស្តុភារអោយកុបកម្ម ៥-ញុះញង់ដោយផ្ទាល់អោយមានការប្រមូលផ្តុំកុបករ។ ៦-ដោយមានការកាន់កាប់​ ឬយកតាមខ្លួននូវអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។ … Continue reading

បានផ្សាយ​ក្នុង កិច្ចការស្រាវជ្រាវ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

សហគ្រាសសាធារណៈ

I.បទបញ្ញាត្តិទូទៅ ក.ប្រភេទ និងទ្រង់ទ្រាយសហគ្រាសសាធារណៈ ១.និយមន័យ សហគ្រាសសាធារណៈត្រូវបានកំណត់អត្ថន័យទៅតាមវិស័យសកម្មភាពនិងគោលដៅកំណត់ ដើម្បីកំណត់បែបផែនគ្រប់គ្រងសហគ្រាស ។ ១.១- វិស័យសកម្មភាព សហគ្រាសសាធារណៈ  ធ្វើសកម្មភាពសេដ្ឋកិច្ចដែលអាចមានភាពប្រហាក់ប្រហែលគ្នានឹង សហគ្រាសឯកជន ។ជាទូទៅសកម្មភាពសាធារណៈស្ថិតក្រោមបរិយាកាសប្រកួតប្រជែងនិង ក្រោមឥទ្ធិពលនៃទីផ្សារ។សហគ្រាសសាធារណៈមានគោលដៅពង្រីកនិងទាញយក(ប្រាក់ ចំណេញ)ផលប្រយោជន៍អំពីសកម្មភាពរបស់ខ្លួនតាមរយៈធនធានទាំងអស់ ( លក់សំភារៈ ឬសេវា ) ។  លក្ខណៈទាំងអស់ តំរូវឲ្យសហគ្រាសសាធារណៈ  ត្រូវមានស្វ័យភាពក្នុងការគ្រប់គ្រង ។  លក្ខខណ្ឌនេះអាចបំពេញបាន  តាមការផ្តល់នូវនីតិបុគ្គលភាពនិងស្វ័យភាពហិរញ្ញវត្ថុ ។ សហគ្រាសសាធារណៈមាននីតិបុគ្គលភាពនិងស្វ័យភាពហិរញ្ញវត្ថុ ហើយធ្វើសកម្មភាពតែ លើ ផ្នែកឧស្សាហកម្ម  ឬពាណិជ្ជកម្មតែប៉ុណ្ណោះដែលខុសប្លែកពីអង្គភាពមិនមែនស្វ័យ័តរបស់រដ្ឋ ដែលត្រូវរំសាយឬត្រូវកែប្រែឲ្យទៅជាសហគ្រាសសាធារណៈ  សហគ្រាសសាធារណៈរដ្ឋបាល ។ សហគ្រាសសាធារណៈខុសប្លែកគ្នាទាំងស្រុងពីអង្គភាពរដ្ឋបាលរបស់រដ្ឋឮដែលមានលក្ខណៈ សេដ្ឋកិច្ចតែលក្ខណៈសេដ្ឋកិច្ចនេះ អាចកើតមានឡើង បន្តិចបន្ទួចនៅក្នុងសកម្មភាពប្រតិបត្តិកា រឧស្សាហកម្ម  … Continue reading

បានផ្សាយ​ក្នុង កិច្ចការស្រាវជ្រាវ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

ទម្រង់រដ្ឋ

សេចក្ដីផ្ដើម នាពេលបច្ចុប្បន្ននៅលើពិភពលោកការគ្រប់គ្រងដឹកនាំប្រទេសនីមួយៗ សុទ្ធ​តែមាន លក្ខណៈខុសគ្នាៗដោយពឹងផ្អែកលើគោលនយោបាយរបស់ប្រទេសរៀងៗខ្លួន​។​ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជា ជាប្រទេសដែល​ប្រកាន់​យកលទ្ធិប្រ​ជាធិ​បតេយ្យ​សេរីពហុបក្ស។ ក្នុង ការដឹកនាំប្រទេសត្រូវមានការជ្រើសតាំងអ្នកដឹកនាំប្រទេសដោយការបោះឆ្នោតជាសេរីដែល ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតអោយដឹកនាំប្រទេសអោយមានការអភិវឌ្ឍន៏ និង រីកចំរើនលើ គ្រប់វិស័យ។​  ម្យ៉ាងវិញទៀតប្រ​ទេសកម្ពុជា​ដឹកនាំ​ដោយនាយករដ្ឋមន្ត្រីដោយក្រោមការគ្រប់ គ្រងរបស់ព្រះមហាក្សត្រដែលជាប្រមុខរដ្ឋ។ជាទូទៅប្រទេសកម្ពុជាជារដ្ឋដែលប្រកាន់យកអំណាច និង ការអនុវត្ត​ន៏តាមទ្រឹ​ស្ដី​របស់លោក ម៉ុងតេស កឿ ដែលបែងចែកអំណាច៣ធំៗគឺៈ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ អំណាចនីមួយៗត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា។ អំណាចនីតិបញ្ញត្តិដឹកនាំដោយ សភាអំណាចនីតិប្រតិបត្តិដឹកនាំដោយរដ្ឋាភិបាល និងអំ​ណាច​​តុលា​កា​រ​ដឹកនាំដោយសា លាជំរៈក្ដីនានា ហើយអំណាចទាំងបីនេះអនុវត្តការងារ​របស់ខ្លួ​​ន​ដោ​យ​ឯករាជ្យពីគ្នា។ ១-រដ្ឋទោល រដ្ឋទោលគឺជារដ្ឋដែលគ្មានរដ្ឋណាមួយចំណុះអោយខ្លួន ហើយខ្លួនក៏គ្មាននៅចំណុះ អោយរដ្ឋណាមួយដែរ ពោលគឺអំណាចគ្រប់គ្រងរដ្ឋប្រកបដោយអធិបតេយ្យ និងឯករាជ្យ។ នៅក្នុងរដ្ឋទោលគ្រប់ប្រជាពលរដ្ឋទាំងអស់ គឺស្ថិតនៅក្រោមរដ្ឋតែមួយនិងក្រោមអំ ណាចតែមួយដូចគ្នា មានន័យថា សភាតែមួយតាក់តែងច្បាប់សម្រាប់ប្រជាពលរដ្ឋដែល … Continue reading

បានផ្សាយ​ក្នុង កិច្ចការស្រាវជ្រាវ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

ការលែងលះ និងកូន

សេចក្ដីផ្ដើម        នៅក្នុងបរិយាកាសអាប់អូរនៃការលែងលះកំពុងក្របដណ្ដប់គ្រប់ទិសទី។ ការចែកផ្លូវគ្នារបស់គូស្វាមីមិនមែនជារឿងងាយស្រូលដូចលុបអេតាស៊ីវិលនៅតុលាការឡើយ ការលែងលះបន្សល់ទុកនៅការឈឺចាប់ដល់ភាគីទាំងសងខាង បើពូកគ្មានកូននោះមិនអីទេ។ ផ្ទុយទៅវិញបើពូកគេមានកូន បញ្ហាកាន់តែស្មុកស្មាញ កូននិងក្លាយទៅជាជនរងគ្រោះដោយ សារការលែងលះ ពេលនោះបញ្ហានិងកើតមានឡើងចំពោះអ្នកទាំងពីរ គឺការចិញ្ចឹមបីបាច់ថែ រក្សាកូនក្រោយពេលលែងលះគ្នា។ យើងបានសិក្សាលក្ខខណ្ឌនៃការលែងលះនិងនិតិវិធីនៃការលែងលះរូចមកហើយពេលនេះ យើងនិងសិក្សាអំពីការលែងលះនិងកូន។ និយមន័យ   ពាក្យ ការលែងលះ ៖ ការលែងលះគឺជាការផ្ដាច់ចំណងអាពាហ៏ពិពាហ៏របស់ប្ដីប្រពន្ធ ដែលបានរៀបអាពាហ៏ ពិពាហ៏ពេញលក្ខណះច្បាប់ ដែលអ្នកទាំងពីរបានរស់នៅជាមូយគ្នា អាស្រ័យដោយសហព័ទ្ធ ទាំងពីរព្រមព្រៀងគ្នា ឬសហព័ទ្ធណាមូយសំណូមពរសុំដាច់សមគ្គសង្វាសនិងត្រូវតុលាការ សម្រេចតាមបញ្ញាត្តិនៃច្បាប់។ នៅពេលសាលក្រមលែងលះចេញស្ថាពរហើយ  តើផ្ដល់ផលវិបាកយ៉ាងដូចម្ដេចខ្លះ ចំពោះសហពន្ធ័ និង កូន? ការលែងលះផ្ដល់វិបាកចំពោះសហពន្ធ័ និង កូនដូចខាងក្រោម៖ ផលវិបាកចំពោះសហពន្ធ័ អានុភាពលើកូន។ ១.ផលវិបាកចំពោះសហព័ទ្ធ ការលែងគឺបណ្ដាលឲ្យមានការដាច់សមគ្គសង្វាស់រវាងសហព័ទ្ធ ប៉ុន្តែសហព័ទ្ធគ្មានកំហុស … Continue reading

បានផ្សាយ​ក្នុង កិច្ចការស្រាវជ្រាវ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

ការព្យួរទោស

ការព្យួរទោស ការព្យួរទោស ជាការបង្គាប់របស់តុលាការដែលមានអានុភាពផ្អាក់ការអនុវត្តមូលទោស (មាត្រា១០៤) និងឈានទៅរកការលុបចោលទាំងស្រុង(មាត្រា១១១,មាត្រា១១៦ និង មាត្រា១២៣)ក្នុងករណីគ្មានការដកហូតការព្យួរទោសទេ។ ការព្យួរទោសអាចប្រព្រឹត្ត ទៅក្រោមរូបភាពជា ការព្យួរទោសធម្មតា និងការព្យួរទោសសាកល្បង(ភាពខុសគ្នាស្ថិត ត្រង់អត្ថិភាពនៃលក្ខខណ្ឌ)។ ក.ការព្យួរទោសធម្មតា                                              លក្ខខណ្ឌបឋមនៃការព្យួរទោស.ដើម្បីអនុវត្តបទបញ្ជត្តិស្តីពីការព្យួរទោស ត្រូវគិតតែអំពី ការផ្តន្ទាទោស ជាស្ថាពរខាងបណ្តឹងអាជ្ញាប៉ុណ្ណោះ(មាត្រា១០៥)។ លក្ខខណ្ឌគ្រិះ.គេសង្កេតឃើញថា លក្ខខណ្ឌនៃការព្យួរមានការប្រែប្រួលទៅតាមប្រភេទ នៃបទល្មើសចោទប្រកាន់ ថាតើបទឧក្រិដ្ឋ បទមជ្ឈិម បទលហុ ពោលគឺច្បាប់ដាក់លក្ខខណ្ឌលើ អត្ថិភាពនៃការផ្តន្ទាទោសពីមុន និងកំណត់អំពីទោសដែលអនុញ្ញាតអោយចៅក្រមអាចព្យួរបាន។ .រយពេលនៃការផ្តន្ទាទោសស្ថាពរពីមុន ឬអតីតកាល : ១.ក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ រឺបទមជ្ឈិម បើ៥ឆ្នាំ មុនមានការផ្តន្ទាទោសជាស្ថាពរ និង២.ក្នុងករណីចោទប្រកាន់ពីបទលហុ បើ១ឆ្នាំមុនមានការផ្តន្ទាទោសជាស្ថាពរ ចៅក្រមពុំអាចសម្រេចព្យួរទោសបានទេ។ រយៈពេលនេះចាប់គិតពីថ្ងៃដែលសេចក្តីសម្រេចផ្តន្ទាទោសពីមុនចូលជាស្ថាពរ។ ម្យ៉ាងទៀត ប្រសិនបើមានការផ្តន្ទាទោសជាស្ថាពរ តែរយៈពេល៥ឆ្នាំ … Continue reading

បានផ្សាយ​ក្នុង កិច្ចការស្រាវជ្រាវ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ